ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទិវាភាសាចិនរបស់អង្គការសហប្រជាជាតិបានប្រារព្ធឡើងនៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក
ដើម្បីអបអរសាទរទិវាភាសាចិនរបស់អង្គការសហប្រជាជាតិលើកទី១៧ ព្រឹត្តិការណ៍វប្បធម៌មួយបានប្រារព្ធឡើងនៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក នាថ្ងៃទី១៣ ខែមេសា តាមម៉ោងក្នុងតំបន់។

ព្រឹត្តិការណ៍នេះសហការរៀបចំដោយគណៈប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិនិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរថាកតាមប្រព័ន្ធវីដេអូ។លោកFuCongតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ក្រុមប្រេសិតប្រទេសនានាប្រចាំនៅអង្កការសហប្រជាជាតិ ភ្ញៀវកិត្តិយសមកពីមជ្ឈដ្ឋាននានាបានចូលរួមព្រឹត្តិការណ៍នេះ។
លោក Shen Haixiong បានលើកឡើងថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា “ភាសាចិនបានផ្ទុកនូវអរិយធម៌៥០០០ឆ្នាំរបស់ប្រជាជាតិចិន”។
បច្ចុប្បន្ន ភាសាចិនបានត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធអប់រំរបស់ប្រទេសចំនួន៩០លើពិភពលោក។យើងបានរៀបចំធ្វើព្រឹត្តិការណ៍អបអរទិវាភាសាចិននៅក្រុងញូវយ៉កនិងក្រុងហ្សឺណែវជាលើកដំបូង គឺសង្ឃឹមរួមជាមួយមិត្តនៃប្រទេសនានា ក្រេបយកតម្រិះប្រាជ្ញានិងកម្លាំងនៃការរួមសុខរួមទុក្ខក្នុងអរិយធម៌។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើឱ្យប្រាជ្ញាបូព៌ារួមចំណែកដល់កិច្ចសន្ទនាសកលស្តីពីអរិយធម៌និងបញ្ចូលកម្លាំងវប្បធម៌ទៅក្នុងការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិតាមរយៈបណ្តាញផ្សព្វផ្សាយសកល៕
