ការបន្ដកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ មានភាគរយខ្ពស់ដែលអាចកេីតឡេីង
យូអិន៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឧ្យដឹងថា ការបន្តកិច្ចចរចាឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ គឺទំនងជាមានកម្រិតខ្ពស់។
លោក Guterres បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិថា “ការចង្អុលបង្ហាញដែលយើងមានគឺថា វាទំនងជាមានកម្រិតខ្ពស់ដែលកិច្ចចរចាទាំងនេះនឹងចាប់ផ្តើមឡើងវិញ”។
លោកបានលេីកឡេីងថា លោកបានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar កាលពីថ្ងៃអង្គារ ដោយមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែម។
ប្រទេសប៉ាគីស្ថាន បានរៀបចំការចរចាជុំចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីចុងសប្តាហ៍ ទោះបីជាភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងក៏ដោយ។
លោក Guterres បានបន្ដថា “ខ្ញុំចាត់ទុកថាការចរចាទាំងនេះត្រូវបន្តទៅមុខ” ដោយកត់សម្គាល់ថា វាមិនប្រាកដនិយមទេក្នុងការរំពឹងថាបញ្ហាស្មុគស្មាញ និងយូរអង្វែងបែបនេះអាចត្រូវបានដោះស្រាយនៅក្នុងវគ្គចរចាលើកដំបូង៕
ប្រែសម្រួល ឈូក បូរ៉ា
