ព័ត៌មានអន្តរជាតិ

រញ្ជួយដីដ៏ខ្លាំងក្លានៅជប៉ុន បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិដល់កម្ពស់៣ម៉ែត្រ សម្រាប់តំបន់ Iwate, Aomori និង ហុកកៃដូ

បរទេស៖ ការព្រមានអំពីរលកយក្សស៊ូណាមិ ជាមួយនឹងការគំរាមកំហែងនៃរលកយក្សស៊ូណាមិរហូតដល់ ៣ ម៉ែត្រ ត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ សម្រាប់ខេត្តអ៊ីវ៉ាតេ ខេត្ត Iwate និងហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីមួយបានវាយប្រហារនៅឆ្នេរសមុទ្រ Iwate។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ថា ពិធីករនៅក្នុងកម្មវិធីព័ត៌មានទូរទស្សន៍ជាច្រើនបានជំរុញឱ្យប្រជាជនក្នុងតំបន់ផ្លាស់ទីទៅកន្លែងខ្ពស់ ឆ្ងាយពីទន្លេ និងឆ្នេរសមុទ្រ ដោយអំពាវនាវឱ្យប្រជាជន “ចងចាំពីគ្រោះមហន្តរាយថ្ងៃទី ១១ ខែមីនា”។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ការរញ្ជួយដីដែលបានវាយប្រហារនៅជម្រៅ ១០ គីឡូម៉ែត្រនៅម៉ោង ៤:៥៣នាទី រសៀល មានកម្រិត ៧.៤ រ៉ិចទ័រជាបឋម។ ការរញ្ជួយនេះត្រូវបានគេមានអារម្មណ៍ដឹងពីចម្ងាយដូចជាទីក្រុងតូក្យូ ជាកន្លែងដែលអគារនានាបានរញ្ជួយអស់រយៈពេលជាច្រើននាទី៕

ប្រែសម្រួលៈ ណៃ តុលា

To Top