ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេសថា មរណភាពដ៏សោកសៅ របស់ George Floyd គឺជារឿងដែលមិនអាច លើកលែងបាន ហើយថា លោកយល់ពីសិទ្ធិ របស់ប្រជាជន ក្នុងការតវ៉ា

បរទេស ៖ មរណភាពរបស់ George Floyd ដែលបណ្តាលមកពី ការចាប់ខ្លួនរបស់គាត់ គឺបានបណ្តាល ឱ្យមានការតវ៉ា និងកុប្បកម្មអំពើហឹង្សា នៅទូទាំងសហរដ្ឋអាមេរិក ខណៈដែល យ៉ាងហោចណាស់ មានរដ្ឋចំនួន ២៣ និងទីក្រុង Washington DC បានធ្វើឱ្យឆ្មាំជាតិ ដើម្បីទប់ស្កាត់ភាពវឹកវរ និងបញ្ឈប់ការប៉ះទង្គិចគ្នា កាន់តែខ្លាំងឡើង ៗ នៅក្នុងទីក្រុងធំ ៗ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានថ្លែងទៅកាន់បាតុកម្ម នៅសហរដ្ឋអាមេរិកដោយបញ្ជាក់ថា មរណភាពដ៏សោកសៅរ បស់លោក George Floyd គឺជារឿងដែលមិនអាចលើកលែងបាន ហើយថាលោកយល់ពីសិទ្ធិ របស់ប្រជាជនក្នុងការតវ៉ា។

លោក Boris Johnson ថា «ខ្ញុំគិតថាអ្វីដែលបានកើតឡើង នៅសហរដ្ឋអាមេរិក គួរឱ្យស្អប់ខ្ពើម គឺមិនអាចលើកលែងបានទេ យើងទាំងអស់គ្នាបាន ឃើញវានៅលើកញ្ចក់ អេក្រង់របស់យើង ហើយខ្ញុំយល់ច្បាស់ពីសិទ្ធិ របស់ប្រជាជនក្នុងការតវ៉ា។ ខ្ញុំក៏ជឿជាក់ផងដែរថា ការតវ៉ាគួរតែកើតឡើងតាមរបៀប ត្រឹមត្រូវនិងសមហេតុផល» ។

សូមជម្រាបថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំ បានឡោមព័ទ្ធប្រទេសបន្ទាប់ពីការសម្លាប់ Floyd ដែលជាជនជាតិ អាមេរិក ដើមកំណើតអាហ្រ្វិកមកពី Minneapolis កាលពីសប្តាហ៍មុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top