ព័ត៌មានជាតិ

លោក ផន មុតសុក្រឆពណ្ណ និងក្រុមការងារ ចុះទៅខេត្តបាត់ដំបង និងឧត្តរមានជ័យ ដើម្បីពាំនាំយកសម្ភារវេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យយោធា

ភ្នំពេញ៖ លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារបានចុះទៅដល់ខេត្តបាត់ដំបង និងឧត្តរមានជ័យ ដើម្បីពាំនាំយកសម្ភារវេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យយោធា។

ក្រៅពីគ្រែពេទ្យ និងជើងព្យួរសារ៉ូម លោក ផន មុតសុក្រឆពណ្ណ និង ក្រុមការងារ ក៏បានផ្ដល់ជូននូវ ថ្នាំសង្គ្រោះបឋម ដែលជាការចូលរួមចំណែកឧបត្ថម្ភ ពីសំណាក់សប្បុរសជនខ្មែរដែលរស់នៅឯប្រទេសបារាំង សរុបជាទឹកប្រាក់ជាង ​២០០លាន រៀល។

ក្នុងឱកាសនោះលោក ផន មុតសុក្រឆពណ្ណ បានលើកឡើងថា វាគឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ពួកយើងក្នុងនាមជាប្រជាពលរដ្ឋ ដើម្បីឈរនៅក្បែរ និងគាំទ្រដល់វីរកងទ័ព ដែលកំពុងតែតាំងចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង ៕

To Top