ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់វាយប្រហារកប៉ាល់ ៣ គ្រឿង និងរឹបអូសកប៉ាល់ចំនួន ២ គ្រឿងនៅច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ត្រាំ ពង្រីកបទឈប់បាញ់

បរទេស៖ អ៊ីរ៉ង់បានវាយប្រហារកប៉ាល់ចំនួនបីគ្រឿងនៅច្រកសមុទ្រហ័រមូសនៅព្រឹកនេះ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដោយបន្ថែមថា ឆ្មាំបដិវត្តន៍របស់ខ្លួនបានរឹបអូសកប៉ាល់ពីរគ្រឿងក្នុងចំណោមនោះ។

យោងតាមសារព័ត៌មាន Daily Express US ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ការវាយប្រហារការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិកបានរឹបអូសកប៉ាល់អ៊ីរ៉ង់មួយគ្រឿង ហើយកងទ័ពអាមេរិកបានឡើងលើកប៉ាល់ដឹកប្រេងដែលមានទំនាក់ទំនងជាមួយពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានពង្រីកបទឈប់បាញ់រយៈពេលពីរសប្តាហ៍កាលពីយប់មិញ។

យោងតាម NBC News កប៉ាល់ពីរគ្រឿងដែលអ៊ីរ៉ង់និយាយថា បានរឹបអូសហាក់ដូចជានៅឆ្ងាយពីឆ្នេរសមុទ្រអ៊ីរ៉ង់ ដូចដែល កងទ័ពអ៊ីរ៉ង់ បានអះអាង ដោយដកស្រង់ទិន្នន័យតាមដានកប៉ាល់។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានបានរាយការណ៍ថា កប៉ាល់ទីបីដែលទីភ្នាក់ងារពាក់កណ្តាលផ្លូវការអ៊ីរ៉ង់និយាយថាត្រូវបានបាញ់ប្រហារ គឺបានឆ្លងកាត់ច្រកសមុទ្រកាលពីម្សិលមិញ។

ប្រែសម្រួល: ណៃ តុលា

To Top