ព័ត៌មានជាតិ

លោកវ៉ាង យី បញ្ជាក់ថា ព្រះរាជសុខភាពព្រះមហាក្សត្រ ត្រូវបានរដ្ឋាភិបាលចិន យកចិត្តទុកដាក់ជាខ្លាំង

ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែទាំព្រះរាជសុខភាព របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី២៣ មេសា លោក វ៉ាង យីបានលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏បានដឹងថា សម្ដេចតេជោ ថ្មីៗនេះបានទៅកាន់ប្រទេសចិន ក្នុងការតាមដានអំពីព្រះរាជសុខភាព របស់ព្រះព្រះមហាក្សត្រកម្ពុជា ។

លោក វ៉ាង យី បញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ដែលកំពុងព្យាបាលព្រះរោគសុខភាព នៅទីក្រុងប៉េកាំង ៕

To Top