ចំណុចផ្លូវស្រុតនៅកំណាត់ផ្លូវ 3762A ដែលសារព័ត៌មានដើមអម្ពិល ចុះផ្សាយពីក្តីកង្វល់ពលរដ្ឋ ពេលនេះត្រូវជួសជុលបានស្អាតរួចរាល់ហើយ
មណ្ឌលគិរី៖ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមេសានេះ ស្នាមស្រុតនៅចំណុចផ្លូវ3762A ក្នុងភូមិអូរអាម ឃុំស្តែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានជួសជុលរួចរាល់ហើយ។

ការចុះជួសជុលភ្លាមៗក្រោយពេលលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជួន ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រសួងបានជ្រាបពីបញ្ហានេះនិងបានបញ្ជួនក្រុមកាងារបច្ចេកទេស ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយនោះ។

អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ពលរដ្ឋ អ្នកដំណើរដែលអាស្រ័យផលលើផ្លូវមួយខ្សែរនេះ សាទរយ៉ាងខ្លាំងនិងសង្ឃឹមថា ករណីចរាចរណ៍និងលែងកើតមានលើចំណុចនោះ៕


ដោយ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
