ព័ត៌មានជាតិ

លោក ខូយ រីដា ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ តេលា មួយកន្លែង ដែលមានការសាងសង់រំលោភបំពានលើដីចំណីផ្លូវ

ពោធិ៍សាត់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់នូវទីតាំងការដ្ឋាន សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា (TELA) មួយកន្លែង ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បន្ទាប់ពីមានការរកឃើញថា ការសាងសង់នេះបានរំលោភបំពានលើដីចំណីផ្លូវសាធារណៈ។

បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងក្រុងពោធិ៍សាត់ ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារកែលម្អ និងលើកកម្ពស់សោភ័ណភាពសិក្សា នៅអនុវិទ្យាល័យ សម្តេចឪសម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ៕

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top