បងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ បានផ្ញើអំណោយជូនកងទ័ពជួរមុខ
ព្រះវិហារ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជា មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានផ្ញើអំណោយជូនដល់ វីរៈកងទ័ពជួរមុខដែលឈរជើងនៅសមរភូមិភ្នំខ្មោចទិសទី១ ព្រះវិហារ។

ក្នុងនោះដែរ អំណោយគ្រប់ប្រភេទតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដូចជា៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ព្រមទាំង ប៉ែល ចបកាប់ ការ៉ុងច្រកខ្សាច់ និងត្រសេះទៀតផង៕

អត្ថបទដោយ៖ សួន ពិសិត| ដើមអម្ពិល
