ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ ក្រោមម្លប់នៃសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុប៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ពិធីនេះត្រូវបានរៀបចំឡើង នៅបរិវេណវត្តឧត្តមប្រិយជា ហៅវត្តច្រាបប្រជា ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអ្ពិល

To Top