ព័ត៌មានជាតិ

លោក ខូយ រីដា ចុះពិនិត្យបរិស្ថាន និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យកោះស្វាយ

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ចុះពិនិត្យបរិស្ថាន អនាម័យ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះដែរ លោក បានកោតសរសើរនូវការចូលរួមថែរក្សាបរិស្ថាន អនាម័យសាលាបានល្អ និងកំពុងកែប្រែសោភ័ណភាពជាបណ្តើរៗ។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការលើកកម្ពស់គុណភាពអប់រំ និងរៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អនៅទូទាំងខេត្ត។ លោកតែងតែជំរុញឱ្យគណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំទាំងអស់ ពង្រឹងការងារនេះ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព ដែលជួយជំរុញឱ្យសិស្សចង់រៀន និងអាចបណ្តុះបណ្តាលចំណេះដឹងកាន់តែប្រសើរឡើង៖

អត្ថបទនេះ÷រដ្ឋបាលខេត្តពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល

To Top