លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរចំពោះលោក Moulayard Wadani ដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេស Benin
ថ្ងៃទី២៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះលោកMoulayard Wadani ដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេស Benin។
លោក Xi Jinping បានលើកឡើងថា ចិននិងBeninមានចំណងមិត្តភាពជាប្រពៃណី។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនុកចិត្តខាងនយោបាយរវាងចិន និង Benin មានភាពស៊ីជម្រៅជាបន្តបន្ទាប់ ភាគីទាំងពីរបានគាំទ្រគ្នាលើបញ្ហានិងកង្វល់សំខាន់ៗដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គូភាគី ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិកាមិត្តភាពក្នុងគ្រប់វិស័យក៏ទទួលការអភិវឌ្ឍយ៉ាងលឿន ដែលបានបង្កើនផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរចិននិងBenin។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិង Benin ហើយរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី ដើម្បីបន្តអនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិន និង Benin ឈានឡើងដល់កម្រិតថ្មីឥតឈប់ឈរ៕
