ព័ត៌មានជាតិ

កូរ៉េខាងជេីង រិះគន់ទណ្ឌកម្ម ដែលធ្វេីឲ្យខ្លួនបរាជ័យ ក្នុងការបង់វិភាគ ទានដល់អង្គការសហប្រជាជាតិ

សេអ៊ូល៖ របាយការណ៍ថ្មីមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បានអះអាងថា ទណ្ឌកម្មអន្តរជាតិកំពុង រារាំងខ្លួនពីការបង់វិភាគ ទានរបស់ខ្លួន ចំពោះអង្គការសហប្រេជាជាតិ ដោយជំរុញឱ្យសហរដ្ឋអាមេរិក ដកការរឹតត្បិតនេះចេញ។

ក្នុងអំឡុងពេលប្រជុំគណៈកម្មាធិការ ទំនាក់ទំនងជាមួយ ប្រទេសម្ចាស់ផ្ទះ កាលពីខែកុម្ភៈ អ្នកតំណាងកូរ៉េខាងជើង បានលេីកឡេីងថាប្រទេស របស់លោក មានឆន្ទៈក្នុងការបង់វិភាគទានរបស់ខ្លួន“ ពេញលេញ និងទាន់ពេលវេលា” ប៉ុន្តែមិនអាចធ្វើបានទេ ដោយសារបណ្តាញធនាគារ ត្រូវបានបិទដោយសារ តែទណ្ឌកម្មអន្តរជាតិ។

នៅឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ របស់កូរ៉េខាងជើង នៅឯធនាគារពាណិជ្ជកម្ម ក្រៅប្រទេសរបស់ខ្លួន ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋដែលបម្រើការជាធនាគារ ប្តូរប្រាក់បរទេសដំបូងរបស់ខ្លួន សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ហេីយសហរដ្ឋអាមេរិកក៏បានដាក់ ធនាគារក្រោមការដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៣ ៕ ដោយ ឈូក បូរ៉ា

To Top