ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសំណេះសំណាល និងនាំយកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន នៅសាលាសម្តេចឪ សម្តេចម៉ែ

ពោធិ៍សាត់÷នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងនាំយកសម្ភារសិក្សា ផ្តល់ជូនកូនក្មួយសិស្សានុសិស្ស ចំនួន២៥៤នាក់ នៃសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន។

ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យ និងជំរុញការរៀបចំសោភ័ណភាពសិក្សា នៅវិទ្យាល័យ ហ៊ុន សែន រំលេច ស្រុកបាកាន ក្នុងគោលបំណងលើកកម្ពស់បរិស្ថានសិក្សា ឱ្យកាន់តែមានភាពស្រស់ត្រកាល បង្កើតបរិយាកាសទាក់ទាញដល់សិស្សានុសិស្ស ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍វិស័យអប់រំនៅតាមមូលដ្ឋាន ឱ្យកាន់តែរឹងមាំថែមទៀត៕

ប្រភព÷ស្រុកបាកានថ្ងៃនេះ
ដោយ÷ធឿន/ដើមអម្ពិល

To Top