ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចតេជោ ដែលអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមក្នុងកិច្ចប្រជុំផែនការការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​​ ប្រមុខរដ្ឋស្តីទី​​ ដែលនឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា ក្នុងមណ្ឌលភូមិភាគទី៧​​ (ខេត្តកំពង់ស្ពឺ) ក្រោមអធិបតី​ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី​ ព្រមទាំងមានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​​​ រួមនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ ដែលប្រព្រិត្តិនៅសាលប្រជុំ “កង ហ៊ាង» ជាន់ទី១ អគាររដ្ឋបាលខេត្តកំពង់ស្ពឺ៕

To Top