ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ បន្ត​ច្បាប់អាជ្ញាសឹក​រយៈពេល ៩០ថ្ងៃ​ទៀត

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានចុះហត្ថលេខាលើច្បាប់​ ដើម្បីពង្រីកច្បាប់អាជ្ញាសឹក និងការចល័តយោធាទូទៅរបស់ប្រទេសរយៈពេល ៩០ថ្ងៃទៀត នេះបើយោងតាមការប្រកាសរបស់សភាអ៊ុយក្រែន​។

សេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃអង្គារ ដោយមានសំឡេងគាំទ្រ ៣១៥ និង ៣០៤​ រៀងៗខ្លួន នឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។

ច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន​ ត្រូវបានពង្រីកចំនួន ១៨​ ដងរួចមកហើយចាប់តាំងពីវាត្រូវបានណែនាំជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top