ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំពិនិត្យត្រៀមរៀបចំ បើកការដ្ឋានសាងសង់អគារសេនាធិការថ្មី

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញណែនាំពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស នារសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ វិស្វករ និងជំនាញពាក់ពន្ធ័ ប្រជុំត្រួតពិនិត្យការងារជំនាញត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសេនាធិការថ្មី នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ។

កិច្ចប្រប្រជុំនេះដែរដំណើរការនៅទីតាំងដីបន្ទាយថ្មី ដើម្បីឲ្យក្រុមការងារជំនាញងាយស្រួលក្នុងការពិនិត្យទីតាំងផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកប្រធានមន្ទីរកសាងកម្លាំង លោកប្រធានមន្ទីរភស្តុភារ លោកប្រធានមន្ទីរទំនាក់ទំនងកិច្ចការសារធារណៈ លោកប្រធានមន្ទីរសម្ភារបច្ចេកទេស លោកនាយកការិយាល័យអធិការកិច្ច នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យវិស្វកម្ម នាយលេខាធិាការដ្ឋាន នាយការិយាល័យអប់រំផ្សព្វផ្សាយ និងនាយការិយាល័យផ្គត់ផ្គង់ចូលរួមផងដែរ៕

To Top