DAP News
ព័ត៌មានអន្តរជាតិ

CNN ចេញផ្សាយថាមូលដ្ឋានទ័ពអាមេរិក ភាគច្រើននៅមជ្ឈឹមបូព៍ារងការបំផ្លិចបំផ្លាញដោយសារអ៊ីរ៉ង់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយដោយដកស្រង់ចេញពីការស៊ើបអង្កេតរបស់ទូរទស្សន៍ CNN បានរកឃើញថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបំផ្លាញទីតាំងយោធាអាមេរិកយ៉ាងតិច១៦កន្លែងនៅទូទាំងតំបន់មជ្ឈិមបូព៌ាចំនួន៨ប្រទេស ក្នុងអំឡុងសង្គ្រាមអាមេរិក និងអ៊ីស្រាអែល ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឱ្យទីតាំងមួយចំនួនស្ទើរតែមិនអាចប្រើប្រាស់បាន។

គ្រឿងបរិក្ខារដែលរងការខូចខាតគឺជាទីតាំងយោធាអាមេរិកភាគច្រើននៅក្នុងតំបន់ នេះបើយោងតាមរបាយការណ៍របស់ CNN ដោយបានលើកឡើងពីជំនួយការសភាដែលដឹងពីការវាយតម្លៃការខូចខាតទាំងនោះផងដែរ។

ប្រភព​មួយ​បាន​និយាយ​ថា​វិសាលភាព​នៃ​ការ​វាយតម្លៃ​និងអំពីផ្នែកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កន្លែងដែលផ្នែកស្ទើរតែទាំងអស់ត្រូវបានបំផ្លាញ ។

រូបភាពពីផ្កាយរណបបានបង្ហាញថា គោលដៅសំខាន់ៗរបស់ទីក្រុងតេហរ៉ង់ រួមមានប្រព័ន្ធរ៉ាដាទំនើបៗរបស់សហរដ្ឋអាមេរិក ប្រព័ន្ធទំនាក់ទំនង និងយន្តហោះដែលដាក់ពង្រាយនៅមជ្ឈិមបូព៌ា។

ទីតាំងមូលដ្ឋានទាំងនោះមានបំពាក់ជាមួយនឹងឧបករណ៍ភាគច្រើនមានតម្លៃថ្លៃ និងពិបាកក្នុងការជំនួស របាយការណ៍ដែលបានគូររូបភាពផ្កាយរណបរាប់សិប និងការសម្ភាសន៍ជាមួយប្រភពនៅសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ឈូងសមុទ្រផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top