សហរដ្ឋអាមេរិក ផ្តល់ជូនការលក់អាវុធដល់ប្រទេសចំនួន៤ នៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក បានរំលងការពិនិត្យឡើងវិញរបស់សភា ដើម្បីផ្តល់ជូនការលក់អាវុធ ដែលមានតម្លៃជាង ៨.៦ ពាន់លានដុល្លារអាមេរិកដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម។

ក្នុងចំណោមអាវុធទាំងនោះរួមមានប្រព័ន្ធអាវុធវាយប្រហារ ដែលមានភាពជាក់លាក់ខ្ពស់ សេវាកម្មបំពេញបន្ថែមការពារដែនអាកាស និងមីស៊ីល និងប្រព័ន្ធបញ្ជាការប្រយុទ្ធរួមបញ្ចូលគ្នា នេះបើយោងតាមក្រសួងការបរទេសអាមេរិក
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារផ្ទាល់ខ្លួនលើមូលដ្ឋានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រ៕
ប្រែសម្រួល ឈូក បូរ៉ា
