ឥណ្ឌាប្រកាស បាញ់បង្ហោះផ្កាយរណប ឃ្លាំមើលភពផែនដីដោយ ក្រុមហ៊ុនឯកជនក្នុងស្រុក
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទីភ្នាក់ងារអវកាសឥណ្ឌា អង្គការស្រាវជ្រាវអវកាសឥណ្ឌាហៅកាត់ថាISRO កាលពីថ្ងៃអាទិត្យបានបាញ់បង្ហោះផ្កាយរណប អង្កេតផែនដីដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជន “Drishti” ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាស “GalaxEye” ។
SRO បានបង្ហោះនៅលើបណ្តាញសង្គម X ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការធ្វើដំណើរអវកាសរបស់ប្រទេសឥណ្ឌា។
ក្នុងពិធីអបអរសាទរការបាញ់បង្ហោះ ប្រកបដោយជោគជ័យនេះផងដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi បានពណ៌នាថាវាជា សមិទ្ធិផលដ៏សំខាន់មួយក្នុងការធ្វើដំណើរក្នុងលំហរបស់ឥណ្ឌា៕
ប្រែសម្រួល៖ស៊ុនលី
