ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២ម៉ឺននាក់ ដើរកម្សាន្តលំហែរក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

Dap news

កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន២០,០០០នាក់ មកដើរកម្សាន្តលំហែសម្រាក់ក្នុងខេត្តកំពង់ស្ពឺតាមតំបន់ទេសចរណ៍នានា។

ក្នុងនោះដែរតំបន់ទេសចរណ៍ទាំងអស់រួមមានដូចជា៖
១.ឧទ្យានជាតិគីរីរម្យ
២.ទឹកធ្លាក់ចំបក់
៣.ទឹកធ្លាក់អូរគគី
៤.តេទឹកពុះ៥ទឹកធ្លាក់ភ្នំជ្រាវ
៦.ខ្នងភ្នំចាស់
៧.ខ្នងភ្នំព្រះ
៨.រមណីដ្ឋានអំពែភ្នំ.
៩សួនច្បារសម្តេចសង្ឃជួនណាត។ល។

លោកបានបន្តទៀតថាក្នុងចំណោមភ្ញៀវទេសចរជាតិចំនួន ២០,០០០នាក់ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២១០នាក់មកកម្សាន្តផងដែរ។ លោកបានបញ្ជាក់ថាភ្ញៀវទេសចរសរុប ២០,០០០នាក់៖
១- ភ្ញៀវទេសចរជាតិ និង អន្តរជាតិ(ស្នាក់នៅ) ១,៨០០នាក់
២- ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ  ដើរកម្សាន្តវិលល្ងាច ១៨,៩៩០នាក់
៣- ទេសចរ បរទេស ២១០នាក់។

ចំណែកសន្តិសុខ និងសន្តាប់ធ្នាប់ទូទៅតាមតំបន់ទេសចរណ៍សំខាន់ៗខាងលើ មិនមានសកម្មភាពអ្វីដែលធ្វើឲ្យអសន្តិសុខនោះទេ ដោយសារកងកម្លាំងទាំងបីប្រភេទចុះអនុវត្តន៍និងថែរក្សា៕

ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើរអម្ពិល|រូបថតដើមអម្ពិល

To Top