លោកបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី វិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ លោក បណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចនាយុវជនស្រុកខ្សាច់កណ្តាលបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងពិធីបេីកការប្រកួតកីឡានោះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ចលនាយុវជនឃុំទាំង១២ សរុបចំនួន ៦៤៦នាក់។

លោកបណ្ឌិត បានមានប្រសាសន៍ក្នឱកាសនោះថា ការរៀបចំកម្មវិធីប្រកួតកីឡានៅថ្ងៃនេះគឺ ដើម្បីឲ្យយុវជនលេងកីឡា ប្រកបដោយសាមគ្គីភាព ភាតរភាពនិងភាពសប្បាយរីករាយជាថ្មីម្តងទៀត បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ដែលបង្ហាញពីមិត្តភាពនិងសាមគ្គីភាពផ្ទៃក្នុង របស់យុវជននៅក្នុងស្រុកខ្សាច់កណ្តាលតែម្តង។

លោកបណ្ឌិតបានរំលឹកថា ការបែកបាក់សាមគ្គីភាពជាតិ ធ្វើឲ្យជាតិយើងខ្សោយ ពោលតាមប្រវត្តិសាស្ត្របង្ហាញថា ក្រោយការបែកបាក់នៅសម័យអង្គររយៈពេល ៥០០ឆ្នាំមកនេះធ្វើឲ្យខ្មែរខ្សោយ ហេតុដូច្នេះហើយយុវជនយើងត្រូវចាំថា សាមគ្គីភាពផ្ទៃក្នុងជាកម្លាំងនាំមកនូវជ័យជំនះ និងការអភិវឌ្ឍ ហេីយក៏ផ្សារភ្ជាប់ជាមួយនឹងការលេងកីឡានេះឯង។

លើសពីនេះលោក បានមានប្រសាសន៍បន្ថែមថា ការលេងកីឡាបង្ហាញពីជីពចររស់រវេីកនៃជាតិយើងដែរ មានន័យថា ទោះបីជាមកដល់ពេលនេះ ប្រទេសយើងជួបបញ្ហាសង្រ្គាមឈ្លានពានពីភាគីថៃ ប៉ុន្តែ ដំណើរការសេដ្ឋកិច្ចនិង សង្គមជាតិយើងនៅដំណើរការល្អ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ហើយសូមប្អូនៗបន្តការជឿជាក់លើរាជរដ្ឋាភិបាលយើង ជាពិសេសយុវជនយើងដែលជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន៕




