ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ២ថ្ងៃជាប់គ្នា ខណៈលោក ដូណាល់ ត្រាំ បង្ហាញពីលទ្ធភាព នៃកិច្ចព្រមព្រៀងសន្តិភាព អ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះសម្រាប់ថ្ងៃទីពីរ ដោយសារការរំពឹងទុកថា ការផ្គត់ផ្គង់ដែលកកស្ទះ ពីតំបន់ផលិតប្រេង ដ៏សំខាន់នៅមជ្ឈិមបូព៌ាអាចនឹងបន្តហូរចូលវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញថាកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានអាចសម្រេចបាន ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent សម្រាប់ខែកក្កដាបានធ្លាក់ចុះ ១,៥២ ដុល្លារ ឬ ១,៣៨% មកនៅត្រឹម ១០៨,៣៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ៤% ក្នុងវគ្គមុន។

ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកសម្រាប់ខែមិថុនាបានធ្លាក់ចុះ ១,៥០ ដុល្លារ ឬ ១,៤៧% មកនៅត្រឹម ១០០,៧៧ ដុល្លារ បន្ទាប់ពីបិទធ្លាក់ចុះ ៣,៩% នៅថ្ងៃមុន។

នៅថ្ងៃអង្គារ លោក ត្រាំ បាននិយាយ ដោយមិននឹកស្មានដល់ថា លោកនឹងផ្អាកប្រតិបត្តិការ មួយរយៈដើម្បីជួយអមដំណើរ កប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនោះទេ។ មិនមានប្រតិកម្មភ្លាមៗពីទីក្រុងតេអេរ៉ង់ទេ ដែលវានៅព្រឹកព្រលឹមថ្ងៃពុធ។

ប្រែសម្រួលៈ ណៃ តុលា

To Top