ព័ត៌មានអន្តរជាតិ

កិច្ចចរចារវាងសហរដ្ឋអាមេរិក​ និងអ៊ីរ៉ង់​ មានលទ្ធផលល្អ​ ប៉ុន្ដែមិនមានន័យថា​ សង្គ្រាមអាចបញ្ចប់ឆាប់ៗនោះទេ

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិកមានកិច្ចពិភាក្សាល្អណាស់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកជាមួយអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្គ្រាម​ ដែលបានអូសបន្លាយជាងពីរខែ។

លោក ត្រាំ​ បានឧ្យដឹងដោយលេីកឡេីងវិញនូវការអះអាងរបស់លោកនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា អ៊ីរ៉ង់ចង់ «ធ្វើកិច្ចព្រមព្រៀងល្អមួយ»។

លោកបានប្រាប់អ្នកយកព័ត៌មានថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀង​ យើងមានកិច្ចពិភាក្សាល្អណាស់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយវាអាចទៅរួចណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀង»។

លោក ត្រាំ បានបញ្ជាក់ជាថ្មីថា ប្រសិនបើសហរដ្ឋអាមេរិកចាកចេញពីអ៊ីរ៉ង់ឥឡូវនេះ វានឹងចំណាយពេល ២០ឆ្នាំដើម្បីកសាងប្រទេសឡើងវិញ ដោយសារតែការខូចខាតយ៉ាងធ្ងន់ធ្ងរដែលខ្លួនបានរងទុក្ខពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានធ្វើឡើងនៅថ្ងៃទី២៨​ ខែកុម្ភៈ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top