សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ របស់គាត់ដែលបានប្រកាស កាលពីថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំកំពូល ស្តីអំពីការរួមចំណែក ក្នុងការផលិតវ៉ាក់សំាង ពិភពលោកថា ប្រទេសសិង្ហបុរី នឹងបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការផលិតវ៉ាក់សាំង ស្របពេលដែលកំពុង មានការឆ្លងជំងឺកូវីដ១៩ ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាផលិតវ៉ាក់សាំងពិភពលោក តាមសារវីដេអូ លោក Lee បានថ្លែងថា ការឆ្លងជំងឺកូវីដ១៩ ទាមទារឲ្យ “ធ្វើការបង្រួបបង្រួមគ្នា និងទទួលខុសត្រូវខ្ពស់” ដោយប្រទេសទាំងអស់ ។
គាត់បានថ្លែងថា គន្លឹះមួយនៅក្នុងតំបន់នៃសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ និងផលិតកម្មវ៉ាក់សាំងមួយប្រឆាំងនឹងជំងកូវីដ១៩ ហើយសិង្ហបុរី កំពុងធ្វើដែលជាចំណែករបស់ខ្លួនផងដែរ ។
លោក Lee បានថ្លែងថា សិង្ហបុរី កំពុងពង្រឹងសមត្ថភាពរោងចក្រផលិតវ៉ាក់សាំងរបស់ខ្លួន ហើយរឿងនេះសង្ឃឹមថា នឹងផ្តល់នូវភាពពេញលេញ និងបញ្ចប់កិច្ចសន្យាសេវាកម្មរោងចក្រដល់ក្រុមអ្នកផលិតវ៉ាក់សំាងទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា