លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ឧបត្ថម្ភជាជាថវិការ គ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារៈសិក្សាក្នេងៗមួយចំនួន ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារជាជនពិការ មានជីវភាពខ្វះខាត ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ លោក ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ក្នុងស្មារតីមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តែងតែធ្វើការចែករំលែកផ្តល់ជាថវិការ ស្បៀងអាហារ សម្លៀកបំពាក់ ទីជម្រក និងសម្ភារៈប្រើប្រាស់ចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាតខ្លាំង ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ ក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង។

ជាក់ស្តែងក្នុងពេលនេះ បន្ទាប់ពីបានទទួលនូវព័ត៌មានពីក្រុមការងារមូលដ្ឋានអំពីស្ថានភាពពលរដ្ឋមួយគ្រួសារដែលមានជីរភាពខ្វះខាត នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត រួមនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនឹងក្រុមស្មកគ្រ័ចិត្តមកពីកាកបាតក្រហមខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ប្រធានគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច ចុះសួរសុខទុក្ខនិងបានបន្តនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋមួយគ្រួសារមានឈ្មោះ យ៉ក ម៉ុន ជាជនពិការ មានជីវភាពខ្វះខាត ជួបការលំបាក មានកូនក្នុងបន្ទុក៣នាក់ និងម្តាយក្មេកមានឈ្មោះ ហ៊ីង សុខគា ចាស់ជរាមានព្រះជន្នអាយុ៨០ឆ្នាំទៅហើយ ដោយនាពេលបច្ចុប្បន្នគាត់កំពពុងរស់នៅក្នុងភូមិថ្មី(វាលកន្រ្ទោប) ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាទឹកចិត្តសប្បុរសដោយមើលឃើញពីទិដ្ឋភាពនៃការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ បានឧបត្ថម្ភដោយសរុបជាថវិការចំនួន ១,៧០៧,០០០ រៀល រួមមាន៖ថវិការចំនួន ៣០០,០០០រៀល,អង្ករចំនួន២បេ,ទឹកក្រូចចំនួន២កេស,ទឹកបរិសុទ្ធចំនួន២កេស,ទឹក្រីចំនួន២យួ រ,ទឹកស៊ីអ៊ីវចំនួន២យួរ,ត្រីខចំនួន២យួរ,សៀវភៅសិក្សាប៊ិចបន្ទាត់ចំនួន៣ឈុត,កាតាបចំនួន០៣,សម្លៀកបំពាក់សិស្ស ០៣កំផ្លេ,កង់ចំនួន០២គ្រឿង និងជួយសាងសង់បន្ទប់ទឹក០១មានតម្លៃ ៧០០,០០០រៀល ថែមទៀតផង៕

