លោក ខូយ រីដា បន្តចុះពិនិត្យស្ថានភាពជាក់ស្តែងនៃវឌ្ឍនភាពការងារ ចាក់ដីនៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃវឌ្ឍនភាពការងារការចាក់ដី នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ (ចាប់ពីចំណុចស្ពានថ្មថ្មី ត្រើយខាងកើត រហូតទៅដល់ស្ពានថ្មចាស់)។

ការចុះពិនិត្យដោយផ្ទាល់នេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រេចបាន និងជំរុញឱ្យការដ្ឋានដំណើរការទៅតាមផែនការពង្រឹងគុណភាពណែនាំ ឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង លើកកម្ពស់សោភ័ណភាពប្រែក្លាយតំបន់មាត់ស្ទឹងឱ្យទៅជាកន្លែងទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និងសម្រាកកម្សាន្ត។ រហូតមកដល់ពេលនេះ ការដ្ឋានកំពុងដំណើរការយ៉ាងសកម្ម ដើម្បីបង្ហើយតាមការកំណត់ សំដៅផ្លាស់ប្តូរមុខមាត់ថ្មីជូនក្រុងពោធិ៍សាត់៕






ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
