Covid-19

ប្រេស៊ីល មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ កើនឡើងខ្ពស់ និងក្លាយជាប្រទេស ឈរក្នុងលំដាប់លេខ៣ លើពិភពលោក

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺកូវីដ១៩ នៅក្នុង ប្រទេសប្រេស៊ីល បានកើនឡើងដល់៣៤.០២១នាក់ បន្ទាប់ពីក្រសួងសុខាភិបាល របស់ខ្លួន បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ដែលមានអ្នកស្លាប់ថ្មី ចំនួន១.៤៣៧នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកស្លាប់សរុបច្រើនបំផុត លំដាប់លេខ៣ នៅលើពិភពលោក ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា លើសពីនេះ ប្រទេសនៅអាមេរិកឡាទីន ត្រូវបានគេរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣០.៩២៥នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺ បានកើនឡើងដល់៦១៤.៩៤១នាក់។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ការស្លាប់របស់ប្រេស៊ីល បានកើនឡើងលើស ដែលគេបញ្ជាក់ថា អ៊ីតាលី មានអ្នកស្លាប់ចំនួន៣៣.៦៨៩នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top