DAP News
ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសពីបទឈប់បាញ់រយៈពេលបីថ្ងៃ និងការដោះដូរអ្នកទោស ដ៏សំខាន់មួយរវាងរុស្ស៊ី និងអ៊ុយក្រែន

បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានប្រកាសពីបទឈប់បាញ់រយៈពេលបីថ្ងៃ និងការដោះដូរអ្នកទោសដ៏សំខាន់មួយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយបង្ហាញពីក្តីសង្ឃឹមថា បទឈប់បាញ់នេះនឹងក្លាយជា «ការចាប់ផ្តើមនៃការបញ្ចប់សង្គ្រាមដ៏យូរលង់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បានចូលទៅក្នុងបណ្ដាញសង្គម Truth របស់លោក ដើម្បីធ្វើការប្រកាសដែលមិននឹកស្មានដល់នេះ។ ប្រធានាធិបតីអាមេរិក បាននិយាយថា បទឈប់បាញ់នេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែឧសភា ដោយភាគីទាំងពីរបានដោះដូរអ្នកទោសសង្គ្រាមចំនួន ១.០០០ នាក់ ក្នុងអំឡុងពេលនោះ។

លោក ត្រាំ បានសរសេរថា «ការប្រារព្ធពិធីនៅប្រទេសរុស្ស៊ីគឺសម្រាប់ទិវាជ័យជំនះ ប៉ុន្តែក៏ដូចគ្នាដែរ នៅអ៊ុយក្រែន ពីព្រោះពួកគេក៏ជាផ្នែកមួយដ៏ធំ និងជាកត្តានៃសង្គ្រាមលោកលើកទី ២» ដោយបន្ថែមថា «សំណើនេះត្រូវបានធ្វើឡើងដោយផ្ទាល់ដោយខ្ញុំ» ហើយទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី របស់អ៊ុយក្រែន បានយល់ព្រមលើវា។

ជំនួយការរបស់លោក ពូទីន គឺលោក Yury Ushakov បានបញ្ជាក់ពីបទឈប់បាញ់នេះ ដោយបញ្ជាក់ថា ទីក្រុងមូស្គូបានយល់ព្រមពង្រីកបទឈប់បាញ់ដែលខ្លួនបានប្រកាសសម្រាប់ថ្ងៃទី ៨-៩ ខែឧសភា សម្រាប់រយៈពេលដែលលោក ត្រាំ បានរៀបរាប់ ក៏ដូចជាការដោះដូរអ្នកទោសដ៏សំខាន់មួយផងដែរ។

ប្រែសម្រួលៈ ណៃ តុលា

To Top