ព័ត៌មានអន្តរជាតិ

សមាជិកណាតូ មួយផ្សេងទៀត ព្រមានអ៊ុយក្រែន ឲ្យធ្វើការគ្រប់គ្រង និងប្រតិបត្តិការយន្តហោះដ្រូន ឲ្យបានត្រឹមត្រូវ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ របស់ក្រុមប្រទេសបាល់ទិក លោក Hanno Pevkur បាននិយាយថា ប្រទេសអ៊ុយក្រែន មិនគួរប្រើប្រាស់ដែនអាកាស របស់អេស្តូនី សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសរុស្ស៊ីនោះទេ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អេស្តូនី ឡាតវី លីទុយអានី និងហ្វាំងឡង់ បានរាយការណ៍ករណីជាច្រើននៃយន្តហោះដ្រូន UAVs របស់ប្រទេសអ៊ុយក្រែនដែលបានធ្លាក់ក្នុងទឹកដីរបស់ពួកគេ។

កន្លងមក ទីក្រុងមូស្គូបានចោទប្រកាន់សមាជិកណាតូថា អនុញ្ញាតឱ្យអ៊ុយក្រែនកំណត់គោលដៅលើទឹកដីរុស្ស៊ីដោយស្ងាត់ៗ ជាពិសេសកន្លែងថាមពលនៅតំបន់ Leningrad ភាគពាយ័ព្យ។

កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីហ្វាំងឡង់ Petteri Orpo បាននិយាយថា លោកបានប្រាប់លោក Vladimir Zelensky ថា ទីក្រុង Helsinki ចាត់ទុកយន្តហោះអ៊ុយក្រែនចូលដែនអាកាសរបស់ខ្លួន គឺជារឿងដែលមិនអាចទទួលយកបាននោះទេ ។

និយាយអំពីការលុកលុយដោយយន្តហោះដ្រូន UAVs របស់ទីក្រុងគៀវកាលពីថ្ងៃអាទិត្យលោក Pevkur បាននិយាយថាអាជ្ញាធរអេស្តូនី នឹងចាប់ផ្តើមដោះស្រាយរឿងនេះយ៉ាងឆាប់រហ័សឥឡូវនេះ ។ លោក​បាន​បន្ថែម​ថា ក្រុង​កៀវ​នឹង​ត្រូវ​ពន្យល់​ថា​៖​តើ​វា​មាន​ន័យ​យ៉ាង​ណា និង​អ្វី​ដែល​ខ្លួន​គេ​មាន​ក្នុង​ចិត្ត​ចំពោះ​ប្រតិបត្តិការទាំងនោះ។

បន្ថែមពីនោះផងដែររដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna បាននិយាយនៅដើមសប្តាហ៍នេះថា ក្រុងគៀវមានសិទ្ធិគ្រប់បែបយ៉ាងក្នុងប្រតិបត្តិការវាយប្រហារចូលទៅដល់ក្នុងទឹកដីនៃប្រទេសរុស្ស៊ី ប៉ុន្តែបានបន្ថែមថា ក្រុងTallinមានការព្រួយបារម្ភអំពីលទ្ធភាពនៃឧប្បត្តិហេតុធ្ងន់ធ្ងរបន្ថែមទៀតដែលពាក់ព័ន្ធនឹង ដ្រូនទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top