ភ្នំពេញ៖ ការិយាល័យនិពន្ធនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានកិត្តិយស សូមផ្សាយទាំងស្រុងនូវខ្លឹមសារ សំណួរចម្លើយ របស់លោក ស៊ា ស៊ីណុង ពលករខ្មែរបំរើការងារនៅប្រទេស ថៃ សុំឆ្លើយសំណួរ របស់លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលផ្ញើមកកាន់យើង តាមរយៈបណ្តាញសង្គមហ្វេសបុក។
សំណួរ ចម្លើយ៖
ជូនចំពោះលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ខ្ញុំបាទសុំអភ័យទោសដែលពិបាកទំនាក់ទំនងគ្នា ហេតុដូចនេះហើយខ្ញុំបាទ ស៊ា ស៊ីណុង ជាពលករខ្មែរបំរើការងារនៅប្រទេស ថៃ សុំឆ្លើយសំណួររបស់លោក សយ សុភាព តាមរយៈការឡាយ Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំបាទ
សំណួរទី១ លោក សយ សុភាព ចង់ដឹងថា៖
ឃើញពលករខ្មែរបាននាំគ្នាថតវីដេអូបង្ហោះតាមបណ្តាញសង្គម Facebook ថាមានប្រជាពលរដ្ឋខ្មែរនៅបំរើការងារក្នុងប្រទេស ថៃ រាប់លាននាក់ចូលរួមអមដំណើរមេចលនាឧទ្ទាម សម រង្ស៊ី ចូលកម្ពុជា តើនេះជាការពិតទេក្នុងនាមប្អូនដែលដឹងពីបញ្ហាផ្ទៃក្នុងយ៉ាងច្រើន?
សំណួរទី២
ចង់ដឹងថានាពេលកន្លងមកតើក្រុមមេដឹកនាំឧទ្ទាម ធ្លាប់បានដាក់ផែនការអ្វីខ្លះឲ្យក្រុមសកម្មជនករខ្មែរនៅប្រទេស ថៃ ធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់?
សំណួរទី៣
ប្អូនយល់ឃើញយ៉ាងមិចបានសម្រេចចាក់ចេញពីក្រុមចលនាយុវជនឧទ្ទាម ពីមុនឃើញប្អូនចេញធ្វើសកម្មភាពយ៉ាងខ្លាំងខ្លាបំផុត សួរមានកត្តាអ្វីខ្លះដែលចំរុញឲ្យប្អូនត្រូវចាកចេញ?
សំណួរទី៤
តើប្អូនយល់ឃើញយ៉ាងមិចចំពោះសារអំពាវនាវរបស់បណ្តាមេដឹកនាំចលនាឧទ្ទាម ឲ្យកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ គ្រោកឈរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា?
សំណួរទី៥
តើប្អូនអាចរៀបរាប់ពីបទពិសោធប្អូននៅពេលឆ្លងដែនទៅលេងស្រុកម្តងមានភាពងាយស្រួល និងពិបាកយ៉ាងមិចខ្លះ ?
សំណួរទី៦
តើប្អូនមានអ្វីចង់ប្រាប់ទីបណ្តាបងប្អូនពលករខ្មែរប្រចាំនៅប្រទេស ថៃ ក៏ដូចជាពលករខ្មែរបំរើការងារនៅតាមបណ្តាប្រទេសផ្សេងទៀត?