ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម ពង្រីកនិយមន័យច្រកសមុទ្រហ័រមូស ឱ្យទៅជា “តំបន់ប្រតិបត្តិការដ៏ធំ” មុនសង្គ្រាមអ៊ីរ៉ង់ 

បរទេស៖ យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឱ្យដឹងថា អ៊ីរ៉ង់បានពង្រីកនិយមន័យរបស់ខ្លួនអំពីច្រកសមុទ្រហ័រមូសទៅជា “តំបន់ប្រតិបត្តិការដ៏ធំទូលាយ” មុនសង្គ្រាមអ៊ីរ៉ង់ទៅទៀត។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា លោក Mohammad Akbarzadeh អនុប្រធានផ្នែកនយោបាយនៃកងទ័ពជើងទឹករបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានរាយការណ៍នៅថ្ងៃអង្គារថា ច្រកសមុទ្រនេះលែងត្រូវបានគេមើលឃើញថាជាផ្លូវតូចចង្អៀតជុំវិញកោះមួយចំនួនទៀតហើយ ប៉ុន្តែផ្ទុយទៅវិញត្រូវបានពង្រីកវិសាលភាព និងសារៈសំខាន់ផ្នែកយោធាយ៉ាងខ្លាំង។
 
លោក Akbarzadeh បាននិយាយថា “កាលពីអតីតកាល ច្រកសមុទ្រហ័រមូសត្រូវបានកំណត់ថា ជាតំបន់មានកំណត់ជុំវិញកោះដូចជាហ័រមូស និងហេងហ្គាម ប៉ុន្តែសព្វថ្ងៃនេះទស្សនៈនេះបានផ្លាស់ប្តូរ”។
 
សូមបញ្ជាក់ថា ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក ជាធម្មតាឆ្លងកាត់ច្រកសមុទ្រនេះ ដែលជាច្រកទ្វារទៅកាន់ឈូងសមុទ្រ និងជាផ្លូវនាំចេញសំខាន់សម្រាប់ប្រទេសដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងកាតា៕
ប្រែសម្រួលៈ ណៃ តុលា 

To Top