៤ខែ ឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករជិត ១៣មុឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ៨៣%
ភ្នំពេញ៖ រយៈពេលបួនខែដំបូងនៃឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ១២៩៣៣២ តោនទៅកាន់ប្រទេសចិន ដែលកើនឡើង ៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ តម្លៃនាំចេញចំនួន ៧៥.៨៨ លានដុល្លារអាមេរិក។ នេះបើយោងតាមសំណេររបស់ លោម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនបនរចាំកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។
លោក វ៉ាង វិនពីន បញ្ជាក់ថា នេះបង្ហាញពីតួនាទីដ៏សំខាន់ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា (CCFTA) ក្នុងការលើកកម្ពស់ ពាណិជ្ជកម្ម កសិកម្មរបស់កម្ពុជា៕
