បរទេស៖ មនុស្សរាប់រយនាក់ ដែលមានសញ្ជាតិផ្សេងៗ បានធ្វើដំណើរតាមដងផ្លូវ នៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ដើម្បីធ្វើការតវ៉ាប្រឆាំង នឹងការរើសអើងជាតិសាសន៍ នៅក្នុងសាមគ្គីភាព ជាមួយនឹងការធ្វើបាតុកម្ម នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត នៅលើពិភពលោក។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នា នៅមុខស្ថានីយ៍ JR Shibuya និងការធ្វើបាតុកម្មបាតុកម្មមួយ ត្រូវបានបង្កឡើង ដោយមរណភាព របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ ដែលបានស្លាប់បន្ទាប់ពីត្រូវបាន ប៉ូលីសក្រុង Minneapolis នៅអាមេរិក បានសង្កត់ក បណ្តាលឱ្យស្លាប់ ខណៈដែលគាត់ត្រូវបានចាប់ ខ្លួនប្រហែល ២ សប្តាហ៍មុន ។
បាតុករមួយចំនួន ក៏បានកាន់សញ្ញាសំគាល់ អង់គ្លេស ដែលនិយាយថា «បញ្ហានៃជីវិតអ្នកស្បែកខ្មៅ» , «គ្រប់គ្រាន់ហើយ» និង “គ្មានយុត្តិធម៌ គ្មានសន្តិភាព” ។
ការតវ៉ាដែលមានការ ចូលរួមពីមនុស្សប្រមាណ ៥០០ នាក់ក៏បានកើតមានផងដែរ បន្ទាប់ពីឃ្លីបវីដេអូមួយដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Twitter បានបង្ហាញថា បុរសជនជាតិឃឺដម្នាក់កំពុង ស្ថិតក្រោមការសាកសួរយ៉ាងបង្ខំ ពីសំណាក់មន្រ្តីប៉ូលីសជប៉ុន នៅលើដងផ្លូវ Shibuya កាលពីថ្ងៃទី ២២ ខែឧសភា៕
ប្រែសម្រួលៈ ណៃ តុលា