ព័ត៌មានជាតិ

លោក ហេង សុភាណា អញ្ជើញដឹកនាំកិច្ចប្រជុំគណះកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

ពោធិ៍សាត់៖ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (ជាន់ទី១) សាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដ៏ខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត,លោក អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមេភូមិដែលពាក់ព័ន្ធ ដើម្បីពិភាក្សា និងរកដំណោះស្រាយលើរបៀបវារៈសំខាន់ៗ ចំនួន០៣រួមមាន៖

ទី១-ករណីវត្តមណីរតនារាម: ពិនិត្យលើសំណើរបស់ព្រះចៅអធិការវត្ត ក្នុងការសុំលុបផ្លូវគ្រោង ស្ថិតក្នុងបរិវេណវត្តមណីរតនារាម ភូមិថ្នល់បំបែកលាច សង្កាត់រលាប ក្រុងពោធិ៍សាត់។
ទី២-ករណីបុគ្គល គុជ ញិល: ពិនិត្យ និងវាយតម្លៃលើការស្នើសុំដោះដូរទីតាំងដី ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។
ទី៣-ករណីក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី (SNETECH CO., LTD): ពិនិត្យលើការស្នើសុំចុះបញ្ជីដីធ្លី ដែលស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top