ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ទាត់ចោលព័ត៌មានថៃផ្សាយថា «កងកម្លាំងកម្ពុជាបាញ់ ១១គ្រាប់ នៅច្រកអន្តរជាតិអូស្មាច់»

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានថៃផ្សាយថា «កងកម្លាំងកម្ពុជាបាញ់ ១១គ្រាប់ នៅច្រកអន្តរជាតិអូស្មាច់»។

ការបដិសេធរបស់ ក្រសួងការពារជាតិកម្ពុជា បន្ទាប់ពីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា «បានបាញ់ ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ»។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃទី១៣ ឧសភា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថា «សូមបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងសូមបញ្ជាក់ថាគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ»៕

To Top