ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក​ ត្រាំ មិនបានធ្វើបានគ្រប់គ្រាន់ ដើម្បីការពារការឈ្លានពានរបស់តួកគី​ នៅក្នុងប្រទេសស៊ីរី

វ៉ាស៊ីនតោន៖​ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បថា​ ប្រេសិតកំពូលអាមេរិកប្រចាំនៅភាគខាងជើងប្រទេសស៊ីរី​ បានថ្កោលទោសរដ្ឋបាលលោក​ ត្រាំ ដែលមិនបានខិតខំប្រឹងប្រែង​ ដើម្បីរក្សាកងទ័ពតួកគី​ ពីការលុកលុយ​ បន្ទាប់ពីកងកម្លាំងអាមេរិកបានដកខ្លួនចេញពីតំបន់​ ហើយបានចោទប្រកាន់ ប្រទេសតួកគីពីបទ“ ឧក្រិដ្ឋកម្មសង្គ្រាម​ និងការបោសសម្អាតជនជាតិភាគតិច” នៅទីនោះ។ 

កាសែតបានរាយការណ៍​ថា អ្នកការទូតលោក William Roebuck បានធ្វើអត្ថាធិប្បាយ នៅក្នុងអនុស្សរណៈផ្ទៃក្នុងចំនួន ៣.២០០ពាក្យ​ កាលពីខែមុន​ ដែលលោកបានថ្លឹងថ្លែងថាតើការរួមបញ្ចូលគ្នា នៃគោលនយោបាយតឹងរឹងបន្ថែមទៀត​ ការគំរាមកំហែងសេដ្ឋកិច្ច​ និងវត្តមានយោធាអាចរារាំងការវាយប្រហារនេះ បានទេព្រោះវិធីសាស្រ្តបែបនេះ​ បានធ្វើឱ្យតួកគីរារាំង​ កាលពីក្នុង​អតីតកាល។  

លោកបានសរសេរនៅក្នុងកំណត់ហេតុ​ ដែលទទួលបានដោយកាសែតថា​ “វាជាការអំពាវនាវដ៏លំបាក​ ហើយចម្លើយគឺប្រហែលជាមិនមែនទេ​ ប៉ុន្តែយើងនឹងមិនដឹងទេ ពីព្រោះយើងមិនបានព្យាយាមធ្វេីវា”៕

ដោយ​ ឈូក​ បូរ៉ា

To Top