ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការទូតប្រមុខរដ្ឋចង្អុលបង្ហាញទិសដៅ ទំនាក់ទំនងរវាងចិន និងអាមេរិកចាប់ដំណើរថ្មី

“ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ចិន និង​អាមេរិកកំណត់​ជាក់​លាក់​ពី​ទម្រង់​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ” “កិច្ច​សន្ទនា​រវាង​ចិននិង​អាមេរិក​មាន​សារសំខាន់​បំផុត​ចំពោះ​ស្ថិរភាព​របស់​ពិភពលោក​ទាំង​មូល”។ល។ មជ្ឈដ្ឋាន​មតិ​អន្តរជាតិ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ ប្រធានាធិបតី​អាមេរិក​នៅ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៥ ​ខែ​ឧសភា។ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច ប្រមុខ​រដ្ឋ​ចិននិង​អាមេរិក​បាន​ជួប​ពិភាក្សា​ការ​ងារ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ពិភពលោក ការ​ឯកភាព​គ្នា​បង្កើត​​​​​”ទំនាក់​ទំនង​ស្ថិរភាព​ជា​យុទ្ធសាស្រ្ត​រវាង​ចិននិង​អាមេរិក​ដែល​ប្រកប​ដោយ​លក្ខ​ណៈ ស្ថាបនា​គឺ​ជា​គំនិត​ឯកភាព​រួម​ខាង​នយោបាយ​ដ៏​សំខាន់​បំផុត។ ក៏​ដូច​ការ​វិភាគ​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ថា នេះ​ជា​កិច្ច​ជំនួប​ជា​ប្រវត្តិសាស្រ្ត​មួយ​លើក។

នេះ​គឺជា​កិច្ច​​ជំនួប​ទល់មុខ​គ្នា​ម្តង​ទៀត​​រវាងប្រមុខ​រដ្ឋ​ចិន និង​អាមេរិក​បន្ទាប់​ពី​កិច្ច​ជំនួប​នៅ​ទីក្រុង​ប៊ូសាន​កូរ៉េ​ខាង​ត្បូង​កាលពី​ខែតុលា​ឆ្នាំមុន ហើយក៏​ជា​ដំណើរទស្សនកិច្ច​ម្តង​ទៀត​របស់​ប្រធានាធិបតី​អាមេរិកនៅ​ប្រទេស​ចិន​បន្ទាប់​ពី​រំលង​អស់​​រយៈពេល​ប្រាំបួន​ឆ្នាំ​ដែរ។ តប​តាម​ការអញ្ជើញ​របស់​លោក​ប្រធានាធិបតីត្រាំ​ លោក​XiJinpingប្រធាន​រដ្ឋ​ចិន​នឹង​បំពេញ​ទស្ស​ន​កិច្ច​ផ្លូវរដ្ឋ​នៅ​​សហរដ្ឋអាមេរិក​នៅ​រដូវស្លឹកឈើជ្រុះ​ឆ្នាំ​នេះ។ នេះ​ជាការបង្ហាញឱ្យ​​ពិភព​លោ​ក​ឃើញ​​ថា ជា​និច្ចកាល ការទូត​ប្រមុខរដ្ឋ​តែង​តែ​​ជា​​​​​​”យុថ្កា”សម្រាប់​លំនឹង​ទំនាក់ ទំនង​ចិន​និង​​អា​មេរិក។

ខណៈ​ពេលជួបពិភាក្សា​គ្នា​នៅថ្ងៃទី១៤ខែឧសភា លោក​Xi Jinping និងលោកត្រាំ​បានឯកភាព​គ្នា​ចាត់​ទុក​​​​”ទំនាក់ទំនងស្ថិរភាពជា​យុទ្ធសាស្ត្ររវាង​ចិននិងអាមេរិក​​ដែល​ប្រ​កប​​​ដោយលក្ខណៈ​ស្ថាបនា”ជាទម្រង់​ថ្មីនៃ​ទំនាក់ទំនងទ្វេភាគី ដែល​បាន​ទទួល​ការ​ស្វា​គមន៍​ពី​សំ​ណាក់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ និង សហគមន៍​​អន្តរជាតិ ។

តើ​​យើងគួរយល់ដឹង​ពី​អត្ថន័យស្នូលនៃ​​​”ស្ថិរភាពជា​យុទ្ធសាស្ត្រប្រកបដោយលក្ខណៈ​ស្ថាបនា”តាម​របៀប​ណា? លោកXi Jinpingបានបកស្រាយ​ពន្យល់យ៉ាង​ស៊ី​ជម្រៅ ដោយ​សង្កត់​ធ្ងន់​ថា វាតំណាងឱ្យស្ថិរភាពវិជ្ជមានដែល​ចាត់​ទុក​កិច្ចសហប្រតិបត្តិការជាស្នូល ​ ស្ថិរភាពដ៏​ល្អ​ប្រសើរ​ដែល​មាន​ការប្រកួតប្រជែងកម្រិតសមរម្យ ស្ថិរភាព​ជា​ប្រក្រតី​ដែល​អាច​គ្រប់​គ្រង​ការ​ខ្វែង​គំនិត​បាន ​និង​ស្ថិរភាពយូរអង្វែងដែល​អាច​រំពឹង​ទុកពី​សន្តិភាព​។ អ្នកវិភាគ​បាន​លើក​ឡើ​ង​ថា ទម្រង់ទាំងបួនមានភាពប្រទាក់ក្រឡាដែលមានចំណុចរួម នេះ​មានសារសំខាន់យ៉ាងខ្លាំង​សម្រាប់​ការ​ជំរុញ​ទំនាក់​ទំនង​ចិន-សហរដ្ឋអាមេរិក​ឱ្យ​ដើរ​ឆ្ពោះទៅមុខកាន់​តែ​ឆ្ងាយ​ និង​កាន់​តែរឹងមាំ ។

ទម្រង់​ថ្មី​នេះ​មិនត្រឹម​តែជាពាក្យស្លោកមួយ​ម៉ាត់​នោះទេ ប៉ុន្តែ​គួរតែជាកិច្ច​ខិតខំ​ប្រឹង​ប្រែ​ងដែល​ដើរស្របតាមទិសដៅតែមួយ។ ក្នុងអំឡុងពេលកិច្ច​ជំនួប​លើក​នេះ លោកXi Jin​ping​បានសង្កត់ធ្ងន់ថា ការគាំពារ​សន្តិភាព និងស្ថិរភាពនៃ​ច្រកសមុទ្រតៃវ៉ាន់ គឺជាតួ​ចែក​រួម​ដ៏​ធំ​បំផុត​របស់​ភាគី​ទាំង​ពីរ​ចិន និងសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​តៃវ៉ាន់យ៉ាង​មធ្យ័តបំផុត។ ក្នុង​កិច្ច​ជំនួប​លើក​នេះ ប្រទេសចិនទទួល​អារម្មណ៍​ថា សហរដ្ឋអាមេរិកយល់ដឹង​ពីគោល​ជំហររបស់ចិន យក​ចិត្ត​ទុក​ដាក់​ដល់​ក្តីកង្វល់​របស់​ចិន ហើយក៏​ដូចគ្នា​នឹង​សហគមន៍អន្តរជាតិផងដែរ មិនទទួលស្គាល់ឬ​ទទួល​យក​មាគ៌ា​ឆ្ពោះ​ទៅ​រក​ឯក​រាជ្យភាពរបស់តៃវ៉ាន់ឡើយ។

ទន្ទឹមនឹងនេះ កិច្ចសហ​ប្រតិបត្តិការផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​គួរតែបន្តក្លាយ​​ជា​”យុថ្កា​”សម្រាប់​លំនឹង​និង​ជំរុញ​ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ មានសហ​គ្រាស​វិនិយោគដោយចិន​ជាង៧ពាន់នៅសហរដ្ឋអាមេរិក និង​សហគ្រាសវិនិយោគដោយ​អាមេ​រិក​ប្រហែល៨ម៉ឺន​នៅប្រទេសចិន។ ក្រុមហ៊ុនអាមេរិកបានរក្សាទំហំ​តាំង​ពិព័រ​ណ៍​ធំ​បំផុត​នៅឯពិព័រណ៍នាំចូលចិនអន្តរជាតិក្នុង​រយៈពេលប្រាំពីរឆ្នាំជាប់ៗគ្នា ។ល។ ទិន្នន័យ​មួយ​ចំនួន​បាន​បញ្ជាក់ថា ធាតុ​ពិត​នៃទំនាក់ទំនងផ្នែក​សេដ្ឋកិច្ច​និងពាណិ​ជ្ជកម្ម​រវាង​ចិននិង​សហ​រដ្ឋអាមេរិក គឺការ​ផ្តល់​ផលប្រយោជន៍ដល់​គ្នា​ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

“សមិទ្ធផលនវានុវត្តន៍​របស់​ចិន​គឺ​ច្រើន​​ណាស់” “ទីផ្សារ​ចិន​មាន​ភាពរឹងមាំ​ខ្លាំង​ណាស់” “អនាគត​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ចិន​គឺ​ល្អ​ណាស់” ។ល។ លោក Jensen Huang នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nvidia លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុនAppleនិង​សហគ្រឹន​​អា​មេ​រិក​ដទៃទៀត​ដែល​អមដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​​ប្រទេស​ចិនបាន​បង្ហាញ​ឥរិយាបថ​ជា​វិជ្ជមាន​ព្រម​ៗ​គ្នា។

ឆ្នាំ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ​៥​ឆ្នាំ​ទី​១៥​របស់​ប្រទេស​ចិន និង​ជា​ខួប​លើក​ទី២៥០​នៃ​ឯករាជ្យភាព​របស់​អាមេរិក។ យើង​ទន្ទឹងរង់ចាំ​ភាគី​ទាំងពីរ​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​គំនិត​ឯកភាព​រួម​ដ៏សំខាន់​របស់​​ប្រមុខរដ្ឋ​នៃ​ប្រទេស​​ទាំងពីរ ហើយ​ជំរុញ​ឱ្យ​ឆ្នាំ​២០២៦ក្លាយជាឆ្នាំជា​ប្រវត្តិសាស្ត្រនិង​ជាឆ្នាំ​នៃ​​និមិត្តសញ្ញា​ស្តីពី​ការ​បន្តវេន​បុព្វហេតុ​ជំនាន់​មុន​និង​ត្រួស​ត្រាយ​ផ្លូវ​អភិវឌ្ឍន៍​ថ្មី​នៅ​ពេល​អនាគត​សម្រាប់​ទំនាក់​ទំនង​ចិន-អាមេរិក​។​​ ពេលវេលា​នឹង​បញ្ជាក់​ថា ការ​សម្រេចបាននូវ​ការស្តារភាពរុងរឿងដ៏មហិមា​របស់​ប្រ​ជា​ជាតិ​ចិនឡើងវិញនិង​​ការធ្វើឱ្យអាមេរិកមានភាពអស្ចារ្យឡើងវិញ អាច​ដើរស្របតាម​ទិសដៅ​ជា​មួយ​គ្នាបាន​ ភាគីយើង​ទាំង​ពីរ​អាច​​ជួយសម្រេច​គោលដៅ​​គ្នា​ទៅវិញទៅមក​ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ពិភពលោក៕

To Top