ព័ត៌មានអន្តរជាតិ

លោក Netanyahuនិងលោក Trump ពិភាក្សាគ្នាម្តងទៀត ដើម្បីពិនិត្យលទ្ធភាព ក្នុងការវាយប្រហារអ៊ីរ៉ង់សាជាថ្មី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតី អាមេរិក Donald Trump កាលពីថ្ងៃអាទិត្យបានពិភាក្សាគ្នា អំពីលទ្ធភាព នៃការបន្តការប្រយុទ្ធ ប្រឆាំងនឹងអ៊ីរ៉ង់តាមទូរស័ព្ទ។

ប្រភពដដែលដែលបានស្រង់សម្តី មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងធ្វើការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល ប្រសិនបើប្រទេសនេះ ចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ។

ក្រោយមកនៅពេលល្ងាចថ្ងៃ ដដែលនេះគេជឿជាក់ថា លោក Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីត្រៀមអនុម័តកិច្ចការងារនេះដែរ។

ការវិវឌ្ឍន៍ចុងក្រោយនេះបានកើតឡើង បន្ទាប់ពីលោក Trump បានផ្តល់សញ្ញាថាទីក្រុងវ៉ាស៊ីនតោន អាចបង្កើនការប្រឈមមុខ ដាក់គ្នាជាមួយអ៊ីរ៉ង់ម្តងទៀត។

បន្ថែមពីនោះសហរដ្ឋអាមេរិកបានព្រមាននៅក្នុង ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា សម្រាប់ប្រទេសអ៊ីរ៉ង់ នាឡិកាកំពុងគូស ហើយពួកគេកាន់តែមានចលនា លឿន ឬគ្មានសល់អ្វីទាំងអស់ក៏ថាបាន។

គួរឲ្យដឹងដែរអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់បទឈប់បាញ់គ្នា នៅថ្ងៃទី៨ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៤០ថ្ងៃ ដែលបានចាប់ផ្តើម ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top