លោក ពូទីន បញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតមិនធ្លាប់មានពីមុនមក
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថា វីដេអូមួយនៅថ្ងៃអង្គារនេះ មុនពេលដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិនថា ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតមិនធ្លាប់មានពីមុនមក។
លោក ពូទីន បានលេីកឡេីងថា “ថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា “ដំណើរទស្សនកិច្ចទៅវិញទៅមកជាប្រចាំ និងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងរុស្ស៊ី-ចិន គឺជាផ្នែកសំខាន់ និងសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរ វាងប្រទេសយើងទាំងពីរ និងដោះសោសក្តានុពល គ្មានដែនកំណត់របស់ប្រទេសទាំងពីរ”៕
