ព័ត៌មានអន្តរជាតិ

​ ទំនាក់ទំនងយុទ្ធសាស្ត្រ ជិតស្និទ្ធរវាងរុស្ស៊ី និងចិន ដើរតួនាទីយ៉ាងសំខាន់ និងមានស្ថិរភាពទូទាំងពិភពលោក

ប៉េកាំង៖​ ក្នុងដំណេីរទស្សនកិច្ចទៅកាន់ប្រទេសចិន​ លោក វ្លាឌីមៀ​ ពូទីន បានឧ្យដឹងថា ទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធរវាងរុស្ស៊ី និងចិន ដើរតួនាទីយ៉ាងសំខាន់ និងមានស្ថិរភាពទូទាំងពិភពលោក។

ប្រធានាធិបតីរុស្ស៊ីលោក​ វ្លាឌីមៀ​ ពូទីន​ បានឧ្យដឹងថា​ ដោយមិនចងសម្ព័ន្ធភាពប្រឆាំងនឹងអ្នកណាម្នាក់​ រុស្ស៊ី និងចិន ស្វែងរកសន្តិភាព និងវិបុលភាពជាសកល។

នៅក្នុងនោះដែរប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាវីដេអូមួយនៅថ្ងៃអង្គារនេះ​ មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិនថា​  ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតមិនធ្លាប់មានពីមុនមក។

លោក​ ពូទីន បានលេីកឡេីងថា “ថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់កម្រិតមិនធ្លាប់មានពីមុនមក”​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីរុស្ស៊ីរូបនេះ​ បានកត់សម្គាល់ថា “ដំណើរទស្សនកិច្ចទៅវិញទៅមកជាប្រចាំ និងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងរុស្ស៊ី-ចិន គឺជាផ្នែកសំខាន់ និងសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីលើកកម្ពស់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ និងដោះសោសក្តានុពលគ្មានដែនកំណត់របស់ប្រទេសទាំងពីរ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top