ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើវឌ្ឍនភាពនៃការងារដោះស្រាយបណ្ដឹង

ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក សុខ សុខេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើ «វឌ្ឍនភាពនៃការងារដោះស្រាយបណ្ដឹង»។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្តឹង ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដែលមកពីបណ្តាអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញក្រោមឱវាទក្រសួង។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យឡើងវិញ នូវលទ្ធផលការងារដោះស្រាយបណ្តឹងដែលសម្រេចបាននារយៈពេលកន្លងមក ព្រមទាំងតាមដានសន្ទុះនៃការដោះស្រាយករណីនីមួយៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

To Top