ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅរុស្ស៊ី កើនឡើង ដល់ជាង ៤៧ម៉ឺននាក់

ម៉ូស្គូ៖ មជ្ឍមណ្ឌលឆ្លើយតប នឹងរោគឆ្លងរបស់ប្រទេស បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយ នៅថ្ងៃច័ន្ទនេះថា ប្រទេសរុស្ស៊ី បានបញ្ជាក់ករណី ជំងឺកូវីដ-១៩ ចំនួន ៨.៩៨៥ ក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះដែលសរុប ទៅមានចំនួន ៤៧៦.៦៥៨ ករណី។

ចំនួនអ្នកស្លាប់បានកើនឡើងពី ១១២ នាក់ដល់ ៥.៩៧១ នាក់ ខណៈមនុស្ស ២៣០.៦៨៨ នាក់បានរកឃើញរួមទាំង ៣.៩៥៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ផ្ទាំងពាណិជ្ជកម្ម

ទីក្រុងមូស្គូដែលជាតំបន់ ដែលរងគ្រោះខ្លាំងជាងគេបំផុត របស់ប្រទេសនេះ បានរាយការណ៍ករណីថ្មីចំនួន ២.០០១ ករណី ដែលបានទទួលការ ឆ្លងសរុបរហូតដល់ ១៩៧០១៨ករណី។

ក្រុមអ្នកឃ្លាំមើលសុខភាព និងសុខភាពមនុស្សរបស់រុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៣២០.១៨០ នាក់បានស្ថិតនៅក្រោមការ ឃ្លាំមើលខាងវេជ្ជសាស្ត្រ ខណៈដែលការធ្វើ តេស្ដជំងឹកូវីដ-១៩ ចំនួនជាង ១៣ លាន ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ៕
ដោយ ឈូក បូរ៉ា

To Top