ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន រៀបចំកម្មវិធីពិនិត្យសុខភាព ជូនអ្នកសារព័ត៌មាន ដោយឥតគិតថ្លៃ

ភ្នំពេញ​​​៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (ស.ស.ក.ច) ឬ (CCJA) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិនិត្យសុខភាព ជូនអ្នកសារព័ត៌មានចំនួន៥០នាក់ ដោយឥតគិតថ្លៃ ដែលមានលោកគ្រូអ្នកគ្រូពេទ្យបូរាណចិន ដែលជាក្រុមគ្រូពេទ្យជំនួយ វេជ្ជសាស្ត្របុរាណនៃប្រទេសចិន នៃមន្ទីរពេទ្យព្រះកុសមៈកម្ពុជា-ចិន អញ្ជើញមកពិនិត្យផ្ទាល់ ។

កម្មវិធីពិនិត្យសុខភាពនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាល ស ស ក ច ជាន់ទី១៩ អគារ Morgan កោះពេជ្រ រាជធានីភ្នំពេញ។

លោក សយ សុភាព ក្នុងនាមប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូនិងអ្នកគ្រូពេទ្យជំនាញចិន ដែលបានមកជួយពិនិត្យសុខភាព ដល់សារព័ត៌មានកម្ពុជា នាពេលនេះ៕

To Top