ព័ត៌មានអន្តរជាតិ

វៀតណាមក្លាយជាប្រទេសផលិតដែកថែបធំជាងគេទី ១០ នៅលើពិភពលោកជាលើកដំបូង

បរទេស៖ ប្រទេសវៀតណាមត្រូវបានចាត់ថ្នាក់ជាប្រទេសផលិតដែកថែបឆៅធំជាងគេទី ១០ របស់ពិភពលោកនៅក្នុងខែមេសា ដោយមានទិន្នផលប៉ាន់ស្មានចំនួន ២,១ លានតោន ដែលបំបែកចូលទៅក្នុងកំពូលទាំង ១០ ជាលើកដំបូង។

‎យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២៦ថា តួលេខនេះបានកើនឡើង ៤% ធៀបនឹងឆ្នាំមុន និងបានជំរុញប្រទេសអាស៊ីអាគ្នេយ៍នេះឱ្យនាំមុខប្រទេសអ៊ីតាលីនៅក្នុងចំណាត់ថ្នាក់, នេះបើយោងតាមទិន្នន័យពីសមាគមដែកថែបពិភពលោក។

‎សម្រាប់រយៈពេលបួនខែដំបូងនៃឆ្នាំ ២០២៦ ប្រទេសវៀតណាមបានផលិតដែកថែបឆៅចំនួន ៨,៥លានតោន ដែលជាការកើនឡើង ៨,៤% ធៀបនឹងឆ្នាំមុន។

‎សមាគមនេះបាននិយាយថា វិស័យដែកថែបរបស់ប្រទេសវៀតណាមបានពង្រីកយ៉ាងឆាប់រហ័សទាំងទំហំ និងជួរផលិតផល។ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក្រុមហ៊ុនផលិតក្នុងស្រុកភាគច្រើនពឹងផ្អែកលើដែកថែបដែលនាំចូលដើម្បីផលិតដែកថែបសំណង់។

‎ប្រែសម្រួល: ណៃ តុលា

To Top