ព័ត៌មានជាតិ

រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចុះផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ុន តុលា អភិបាលរងនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន បានចូលរួមក្នុងកម្មវិធីស្តីពីការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ​

ក្នុងនោះដែរបានលោកក៏បានលោកឡើង លក្ខណៈសម្បត្តិ ៧យ៉ាង ៖
១. ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
២.ផ្សព្វផ្សាយសារាចរស្តីពីវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនេីង
៣.ផ្សព្វផ្សាយស្តីពីច្បាប់ត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់នៃគ្រឿងញៀន
៤.ផ្សព្វផ្សាយពីឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព
៥. ផ្សព្វផ្សាយច្បាប់ស្ដីពីបង្ក្រាបបទល្មើសបច្ចេកវិទ្យា(scam online)

សូមជំរាប់ថា សកម្មភាពចុះផ្សព្វផ្សាយ ប្រារព្ធធ្វើឡើង នៅវិទ្យាល័យហ៊ុនសែនរុនតាឯក ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top