ព័ត៌មានជាតិ

ជនជាតិចិនចំនួន១នាក់ បើកបររថយន្តបុករបងថ្ម បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងរថយន្តមានគ្រឿញៀនជាច្រើនកញ្ចប់

មណ្ឌលគិរី ៖ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់​ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិនិងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី, កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១៦ និង១៣នាទី នៅត្រង់ចំណុចជើងភ្នំចាក់សំរាម ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានកាសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។

ក្រោយពីទទួលបានព័ត៌មានពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោមរម្យ បានរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិន ១នាក់ បានបើករថយន្តបុករបងថ្មបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចមក ហើយនៅក្នុងរថយន្តនោះមាននូវគ្រឿងញៀនជាច្រើនកញ្ចប់ទៀតនោះកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះទៅដល់កន្លែងដែលកើត ហេតុ និងបានធ្វើការឆែកឆេរនៅក្នុងរថយន្តក៏បានដករហូតនូវគ្រឿងញៀន ចំនួន ១៧កញ្ចប់ រួចក៏បានធ្វើកាបញ្ជូនខ្លួនជន សង្ស័យ ដែលជាជនជាតិចិននោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្រោមការយាមការពារពីសមត្ថកិច្ច។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់មានឈ្មោះ លីង ហ្វៃ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន បានធ្វើតេសរកសារធាតុញៀនមានលទ្ធផលវិជ្ជមាន (+)។

កម្លាំងសមត្ថកិច្ច បានធ្វើកាឆែកឆេរ និងចាប់យកសម្ភារៈ និងវត្ថុតាងរួមមានដូចខាងក្រោម៖

១-ក្រាមពណ៌សថ្លាគ្រឿងញៀនសរុបចំនួន ១៧ កញ្ចប់ ទម្ងាន់ ២៩.២ក្រាម ថ្លឹងទាំងសំបកក្នុងនោះមានចំនួន៣ប្រភេទ ៖ គឺ ១ / ប្រភេទមេតំហ្វេតាមីនចំនួន ៩ កញ្ចប់, ២/ប្រភេទកេតាមីនចំនួន ៥ កញ្ចប់, ៣/ប្រភេទអ៉ិចស្តាស៊ីចំនួន ៣កញ្ចប់(ក្នុងនោះជាគ្រាប់ចំនួន ១៤គ្រាប់ និង៤ចំនិតតូចៗ) ។

៤-រថយន្តម៉ាក toyota prius ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ BV-5812 ចំនួន ១គ្រឿង។

៥-ទូរស័ព្ចចំនួន ១គឿង(ម៉ាក់HORពណ៍ខ្មៅ)

៦-កិច្ចសន្យាជួលរថយន្តចំនួន១ ច្បាប់ ។

៧-ក្បាលបារីអេឡិចត្រូនិចចំនួន ៨ដើម។

៨-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង ។

៩-ឧបករណ៍សម្រាប់ជក់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំឯកសារ ដើម្បីបញ្ជូជនសង្ស័យខាងលើ ទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្របន្ត និងកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕អត្ថបទរូបភាពៈនគរបាលជាតិ

To Top