DAP News
ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តស្វាយរៀង មានឱកាសការងារជាង​ ៣ ០០០​កន្លែង កំពុង​រ​ង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ 

ស្វាយរៀង៖ ខេត្តស្វាយរៀង មានឱកាសការងារប្រមាណជាង ៣ ០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ 

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ៣,៤០២កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារ​ទាំងនោះ​ស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ 

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែង​រកលេខ​ទំនាក់​ទំនង ឈ្មោះ​រោងចក្រ និងវិស័យ​ដែល​ខ្លួន​ពេញចិត្តបាន​តាមរយៈខិត្ត​បណ្ណការងាររបស់ក្រ​សួងដែលបានផ្សព្វផ្សាយយ៉ាង​លម្អិត។ 

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាច​ទាក់​ទង​មកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួង​ការងារដដែល៕

To Top