ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារជាង ២០,០០០​កន្លែង កំពុងរង់ចាំអតី​តពលករត្រឡប់​មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​កា​រងារ​ធ្វើ 

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជាង ២០,០០០​កន្លែង សម្រាប់​ផ្ដល់ជូន​អតីតពល​ករត្រឡប់ម​កពីប្រទេសថៃ និងអ្នកកំពុង​ស្វែង​រក​​ការងា​រធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួ​ង​ការងារ និងបណ្ដុះប​ណ្ដាលវិជ្ជា​ជីវៈ ដែល​បានផ្សព្វផ្សា​យកាលពីពេលថ្មី​ៗនេះ។ 

តាមរយៈការ​ផ្សព្វផ្សាយ ក្រសួងការងារ​បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០​២៦នេះ ខេត្កកំពង់ស្ពឺ​មានឱកាសការងារចំនួន ២២, ១៦៦​កន្លែង កំពុងរ​ង់ចាំ​បងប្អូនអតី​ត​ពលករត្រឡប់​មកពីប្រ​ទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំង​នោះស្ថិតក្នុងវិស័​យឧស្សាហ​កម្ម និង​សេវាកម្ម។ 

ដើម្បីទទួលបា​នឱកាសការងារទាំងនោះ បងប្អូនអតីតពល​ករត្រឡប់មកពី​ប្រទេសថៃ និងអ្នកកំ​ពុងស្វែងរក​ការងារធ្វើ អាច​ស្វែងរកលេ​ខទំនាក់​ទំន​ង ឈ្មោះ​រោងចក្រ និងវិស័​យដែលខ្លួន​ពេញចិត្តបានតាមរយៈខិត្ត​បណ្ណការងា​ររបស់ក្រសួងដែល​បានផ្សព្វផ្សាយ​យ៉ាងលម្អិត។ 

ជាមួយគ្នានេះ ​ក្រៅពីទំនាក់ទំនងផ្ទាល់ជា​មួយក្រុមហ៊ុន រោង​ចក្រ សហគ្រាស​ អ្នក​ស្វែងរកការងា​រទាំងអ​ស់ ជាពិសេ​សបងប្អូន​អតីត​ពលករ ក៏អាច​ទាក់​ទ​ងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួ​ង​ការ​ងារ​ដដែ​ល៕

To Top